វិសាខា បង្ហាញកីឡាករថ្មីទី ២ របស់ខ្លួន សម្រាប់ជើងទី ២ លីគកំពូលកម្ពុជា
ក្លិបបាល់ទាត់វិសាខា បានបង្ហាញមុខកីឡាករថ្មីរបស់ខ្លួន គឺខ្សែប្រយុទ្ធ សញ្ជាតិកូរ៉េខាងត្បូង Lee Jae Gun សម្រាប់ត្រៀមប្រកួតប្រជែង ក្នុងលីគកំពូលកម្ពុជា ជើងទី ២ ដែលគ្រោងនឹងធ្វើឡើងនាដើមខែ សីហា ឆ្នាំ ២០២១ ខាងមុខនេះ ។
ចំពោះប្រវត្តិវិញ Lee Jae Gun បានចាប់ផ្តើមលេងបាល់អាជីពនៅឆ្នាំ ២០១៥ នៅក្លិបបាល់ទាត់សាកលវិទ្យាល័យ មុននឹងផ្ទេរទៅលេងនៅ ប៊ែលហ្សិក នៅឆ្នាំ ២០១៧ ហើយផ្ទេរមកកូរ៉េខាងត្បូងវិញក្នុងឆ្នាំ ២០១៩ ដើម្បីបំពេញកាតព្វកិច្ចយោធា និង លេងបាល់នៅក្នុងស្រុកផង មុននឹងផ្ទេរមកវិសាខា ។
Lee Jae Gun គឺជាកីឡាករទី ២ ហើយ ដែលវិសាខា នាំយកមកក្នុងជើងទី ២ នេះ បន្ទាប់ពីកីឡាករប្រេស៊ីល Cristian Alex ដែលទើបប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ៕
ប្រភព ៖ vsk