Macro Verratti សម្រេចចិត្តរៀបការជាលើកទី ២ បន្ទាប់ពីរកជោគជ័យជូនមាតុភូមិ
Marco Verratti កីឡាករខ្សែបម្រើរបស់ក្លិបបាល់ទាត់ PSG និង ជម្រើសជាតិអ៊ីតាលី ទើបតែបានជួយប្រទេសកំណើតរបស់ខ្លួន ឱ្យបានលើកពាន Euro 2020 កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ ។
បន្ទាប់ពីរកជោគជ័យដ៏ថ្លៃថ្លាជូនជាតិមាតុភូមិរួចរាល់ ស្រាប់តែនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញកីឡាកររូបនេះ បានកាន់ដៃមិត្តស្រីយូរឆ្នាំរបស់ខ្លួន ចូលព្រះវិហារដើម្បីស្បថសច្ចារួមរស់ជាមួយគ្នា អស់មួយជីវិត ។
ពិធីមង្គលការរបស់កំលោះកូនក្រមុំ ២ រូបនេះ មិនបានធ្វើអ្វីធំដុំឡើយ ដោយមានការចូលរួមតែពីសំណាក់សាច់ញាតិ និង មិត្តភក្តិជិតស្និតតែប៉ុន្មាននាក់តែប៉ុណ្ណោះ ។ គួរឱ្យដឹងដែរថា Marco Verratti បានលែងលះប្រពន្ធរបស់ខ្លួន កាលពីឆ្នាំ ២០១៩ ក្រោយមកគេក៏បានបង្ហាញទំនាក់ទំនងជាមួយនឹងប្រពន្ធទី ២ របស់គេរូបនេះ រហូតមកទល់នឹងបច្ចុប្បន្ន ៕