U-23 ទ្វីបអាស៊ី កម្ពុជា ស្ថិតនៅពូល K ជាមួយ ជប៉ុន និង កូរ៉េខាងជើង តែមិនទាន់រកឃើញម្ចាស់ផ្ទះ
លទ្ធផលនៃការចាប់ឆ្នោតវគ្គជម្រុះ ការប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី អាយុក្រោម ២៣ ឆ្នាំ AFC U23 ASIAN CUP UZBEKISTAN 2022 បានចេញជាផ្លូវការហើយ ដែល កម្ពុជា នឹងត្រូវជួបជាមួយនឹងក្រុមជើងខ្លាំង ២ គឺ កូរ៉េខាងជើង និង ជប៉ុន ដែលនឹងត្រូវប្រកួតប្រជែងនៅក្នុងពូល K ។
ពូល K នេះត្រូវបានគេចាត់ទុកថាជាពូលពិបាកជាងគេ ដែលសុទ្ធតែជាក្រុមជើងខ្លាំងរបស់ទ្វីបអាស៊ី ។ ទោះជាបែបនេះក្តី គេនៅមិនទាន់ដឹងថា ប្រទេសទាំង ៣ នេះ តើប្រទេសណាមួយ ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅឡើយទេ ដោយសារតែប្រទេសទាំង ៣ នេះសុទ្ធសឹងតែជាប្រទេសដែលរារែក ក្នុងកាលៈទេសៈកូវីដ-១៩ នេះ ។
គួរបញ្ជាក់ដែរថា ប្រទេសដែលឈរលេខ ១ ប្រចាំពូលនីមួយៗ នឹងត្រូវឡើងទៅប្រកួត AFC U23 ASIAN CUP UZBEKISTAN 2022 ដែលគ្រោងនឹងធ្វើឡើងនៅប្រទេស អ៊ូបេគីស្ថាន ចាប់ពីថ្ងៃទី ០១ ដល់ ១៩ ខែមិថុនា ឆ្នាំ ២០២២ ៕