ម្ចាស់ពានកំពូលអ្នកគាំទ្របាល់ទាត់ជាតិ ដែលកំពុងសម្រាកព្យាបាលកូវីដ-១៩ ប្រាថ្នាចង់មើលស៊ីហ្គេម ២០២៣ សិន ទើបអស់ចិត្ត
ប្រិយមិត្តរបស់ប្រជាប្រិយមួយចំនួន ច្បាស់ធ្លាប់បានជ្រាបរួចមកហើយថាព្រឹទ្ធាចារ្យកីឡា អ៊ុំ សួន ដែលជាម្ចាស់ពានរង្វាន់អ្នកគាំទ្រកីឡាបាល់ទាត់សកម្មជាងគេ និង ទទួលបានពានរង្វាន់នេះពីគណៈកម្មការប្រកួតបាល់ទាត់ជាតិហៅកាត់ថា CNCC កាលពីឆ្នាំ ២០១៨ ។
យ៉ាងណាមិញនៅពេលនេះព្រឹទ្ធាចារ្យកីឡា អ៊ុំ សួន ដែលកំពុងតែវិជ្ជមានកូវីដ-១៩ ព្រមទាំងកំពុងតែសម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានឱ្យដឹងថា លោកមិនទាន់ចង់ទៅណាឡើយ។ លោកបានពោលយ៉ាងដូច្នេះថា «ចង់ទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជានៅ Sea Games ឆ្នាំ២០២៣ សិនទើបគាត់អស់ចិត្ត» ។
គួរឱ្យដឹងដែរថា មហាជន ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិជាច្រើន បានធ្វើការជូនពរឲ្យលោកតាឆាប់ជាសះស្បើយ ព្រមទាំងអាចបានមកទស្សនាការប្រកួតបាល់ទាត់ ដែលនឹងមានជាបន្តបន្ទាប់ឆាប់ៗនេះ ៕