ជើងខ្លាំង Conor Mcgregor ជួបរឿងអកុសល បា.ក់ជើង ក្រោយវិលមកសង្វៀនវិញលើកដំបូង
Conor Mcgregor បានរងរបួសបាក់កជើង ក្នុងការប្រកួត UFC 264 នៅក្នុងទីក្រុង Las Vegas នៃសហរដ្ឋអាមេរិក ទល់នឹងកីឡាករ Dustin Poirier កាលពីថ្ងៃអាទិត្យ ទី ១១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ។
ការបាក់កជើងនេះ មិនមែនដោយសារតែការវាយពីសំណាក់ដៃគូបដិបក្ខឡើយ គឺដោយសារតែការទាត់ទៅលើគូប្រកួតខុសបច្ចេកទេស ទើបភ្លាត់បាក់បែបនេះ ។ ជាលទ្ធផល អាជ្ញាកណ្តាល បានផ្តល់ជ័យជម្នះទៅឱ្យ Dustin Poirier ដែលបានឈ្នះទាំងមិនទាន់បានវាយបែកញើសផង នៅក្នុងទឹកទី ១ ។
គួរឱ្យដឹងដែរថា ការប្រកួតនេះ គឺជាប្រកួតដំបូងរបស់ Conor Mcgregor ដែលគេទើបតែបានវិលត្រលប់មកកាន់សង្វៀនវិញតែប៉ុណ្ណោះ ដោយគិតចាប់តាំងពីឆ្នាំ ២០១៦ តែបែរជាមកជួបរឿងអកុសលបែបនេះទៅវិញ។
ជុំវិញរឿងបញ្ហារបួសនេះ ត្រូវបានគ្រូពេទ្យបញ្ជាក់ថារូបគេ នឹងអាចជាសះស្បើយដូចដើមវិញ ដោយការវះកាត់តជើងនេះ ដែលនឹងធ្វើឡើងនៅយប់ថ្ងៃ ចន្ទ ទី ១២ ខែកក្កដា នេះ ៕
ប្រភព ៖ eurosport