ទិញចូល ១៥០ លានដុល្លារ តែពេលលក់ចេញ Coutinho ត្រូវ Barcelona ឡៃឡុងក្នុងតម្លៃធូរថ្លៃខ្លាំង
Philippe Coutinho ត្រូវបានក្លិបបាល់ទាត់ FC Barcelona ប្រកាសលក់ចេញភ្លាមៗ ស្របពេលដែលក្លិបត្រូវការលុយច្រើនភ្លាមៗ ដើម្បីស្វែងរកកីឡាករចំណូលថ្មីមកជួយក្រុមក្នុងរដូវកាលថ្មី ។
ចំពោះតម្លៃនៃការលក់ចេញកីឡាកររូបនេះ ត្រូវបានក្លិប Barcelona ដាក់តម្លៃធូរថ្លៃខ្លាំងបំផុត ពោលគឺត្រឹមតែ ២១ លានដុល្លារតែប៉ុណ្ណោះ ខណៈដែលកីឡាកររូបនេះ ត្រូវបានក្លិបទិញយកមកក្នុងតម្លៃដល់ទៅជាង ១៥០ លានដុល្លារឯណោះ ។
មូលហេតុដែលធ្វើឱ្យគេធ្លាក់ថ្លៃខ្លាំងបែបនេះ គឺដោយសារតែគេមិនស្ថិតនៅក្នុងជម្រើសដំបូងរបស់គ្រូបង្វឹកឡើយកាលពីរដូវកាលមុន ដោយសារតែបញ្ហារបួសជង្គង់ញាំញី បូករួមទាំងបង្ហាញខ្លួនមិនសូវបានល្អទៀតផងនោះ ៕