ឡើងខ្ញង់! បង្ហាញសម្រស់ភរិយា របស់កីឡាករ Pogba ស្អាតខ្លាំង
កីឡាករខ្សែបម្រើបារាំង Paul Pogba ដែលលេងនៅក្លិបបិសាចក្រហម Manchester United ធ្លាប់បានជួយឲ្យបារាំងលើកពាន World Cup 2018 ការពិតមានប្រពន្ធរួចទៅហើយ ។
នាង Maria Zulay Salaues ជនជាតិបូលីវី រស់នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក គឺជាប្រពន្ធរបស់កីឡាករស្បែកខ្មៅរូបនេះ ។ នាងជាតារាបង្ហាញម៉ូដអាជីពរបស់សហរដ្ឋអាមេរិក ។ ពួកគេទាំង ២ ត្រូវបានគេដឹងថាបានចាប់ផ្តើមទំនាក់ទំនងគ្នាតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដោយទទួលបានមានកូន ១ ជាចំណងដៃ ។
នាងតែងតែបង្ហាញវត្តមានសឹងគ្រប់ការប្រកួតរបស់មិត្តប្រុសរបស់ខ្លួន ដោយពាក់អាវលេខ ៦ ជម្រើសជាតិបារាំង ដែលមានឈ្មោះរបស់ Pogba ។ ក្នុងនោះដែរក៏គេឃើញនាងតែងតែនៅជាមួយនឹងម្តាយ ក៏ដូចជាបងប្អូន របស់កីឡាករ Paul Pogba ជារឿយៗផងដែរ ៕