អ៊ីតាលី មានប្រៀបជាង អង់គ្លេស ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Euro 2020
ការប្រកួតពានរង្វាន់ Euro 2020 បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ក្រោយរកឃើញជើងខ្លាំង ២ មកពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ដោយកាលពីយប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមតោកំណាចអង់គ្លេស បានយកឈ្នះ ក្រុមដាណឺម៉ាក់ ក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងវគ្គថែមម៉ោង ១៥ នាទី ២ ដង ក្រោយស្មើគ្នា ០ ទល់នឹង ០ នៅវគ្គធម្មតា ។
ក្រោយយកឈ្នះ ដាណឺម៉ាក់ ក្រុមអង់គ្លេស និង ត្រូវឡើងទៅជួបក្រុមខ្លាំង អ៊ីតាលី ដែលមិនដែលចាញ់ទាល់តែសោះ តាំងពីចាប់ផ្តើមប្រកួតមក ។ ដោយការប្រកួតនឹងធ្វើឡើងនៅ ថ្ងៃចន្ទ ទី ១២ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ២ រំលងអាធ្រាត្រ ។
គួរឱ្យដឹងដែរថា អង់គ្លេសបានខកខានឡើងវគ្គផ្តាច់ព្រ័ត្រ គ្រប់ពានរង្វាន់ទាំងអស់ តាំងពីឆ្នាំ ១៨៨៦ មក ។ ខណៈដែលអ៊ីតាលី ហាក់មានប្រៀបជាងបន្តិចក្នុងកំណត់ត្រានេះ ដោយគេធ្លាប់ឈ្នះ World Cup ឆ្នាំ ២០០៦ ហើយក្រុមមួយនេះ មិនដែលចាញ់ទាល់តែសោះ តាំងពីខែតុលា ឆ្នាំ ២០១៨ មក ៕