អ៊ីតាលី រក្សាកំណត់ត្រាមិនដែលចាញ់ ឡើងវគ្គផ្តាច់ព្រ័ត្រ Euro 2020
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Euro 2020 កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ រវាងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និង ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ញ បានបញ្ចប់ទៅដោយស្វិតស្វាញ និង រកឃើញក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ ។
ការប្រកួតបានត្រឹមបញ្ចប់ក្នុងម៉ោងធម្មតា ៩០ នាទី ដោយលទ្ធផល ១ ទល់នឹង ១ ។ ក្រោយការបន្ថែមម៉ោង ១៥ នាទី ២ ដង ក្រុមទាំងសងខាងនៅតែមិនអាចធ្វើអ្វីគ្នាបានឡើយ ។ ដោយត្រូវបន្តមកដល់ជម្រើសចុងក្រោយ គឺការទាត់ប៉េណាល់ទីកាត់សេចក្តី ជាលទ្ធផលចុងក្រោយ ក្រុមជម្រើសជាតិអ៊ីតាលី បានយកឈ្នះគ្រាប់បាល់ប៉េណាល់ទី ដណ្តើមតំណែងកៅអីវគ្គផ្តាច់ព្រ័ត្រពាននេះ ។
គួរឱ្យដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានរក្សាកំណត់ត្រាមួយបានយ៉ាងល្អ ក្នុងការប្រកួតឆ្នាំនេះ ដោយមិនទាន់ស្គាល់នៅឡើយទេ ភាពបរាជ័យ ក្នុងនោះ ៦ ប្រកួត ឈ្នះទាំង ៦ ប្រកួត មិនដែលស្មើ ដោយរបូតគ្រាប់បាល់តែ ២ គ្រាប់ប៉ុណ្ណោះ ៕