ផុតកុងត្រាភ្លាម PSG ទាក់ទងមក Messi ភ្លែត ក្រោយឃើញចំណេញលើគោក
ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ Lionel Messi កីឡាករខ្សែប្រយុទ្ធដ៏ល្អមួយរូបរបស់ក្លិប FC Barcelona បានផុតកុងត្រាជាមួយនឹងក្លិបហើយ ដោយកុងត្រារបស់គេបានផុតនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ។
ដោយមិនទាន់មានព័ត៌មានចុះកុងត្រា ឬ បន្តកុងត្រាថ្មីជាផ្លូវការណាមួយដែរនោះ ក្លិបបាល់ទាត់យក្សរបស់បារាំង Paris Saint Germain បានបញ្ចូនភ្នាក់ងាររបស់ខ្លួន ដើម្បីមកទាក់ទងយក Messi ដែលកំពុងតែទំនេរមិនទាន់មានក្លិប យកទៅប្រើប្រាស់នៅរដូវកាលក្រោយ ។
ក្នុងការទាក់ទងនេះ ក្លិប PSG ទំនងជាហ៊ានចំណាយថ្លៃពលកម្មថ្លៃខ្លាំង ទៅឱ្យកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ដោយសារតែចំណេញលុយវាល់លានដុល្លារ ព្រោះមិនត្រូវចំណាយថ្លៃបង់ឱ្យក្លិបចាស់ Barcelona ឡើយ ៕
ប្រភព ៖ skysport