ប៊ែលហ្សិក ហូឡង់ ដាណឺម៉ាក និង អូទ្រីស ឡើងវគ្គ ១៦ ក្រុម Euro 2020 ក្រោយលត់គូប្រកួតចាស់ដៃ
យប់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ នេះ មានការប្រកួតដល់ទៅ ៤ គូជក់ចិត្ត ក្នុងការប្រកួវគ្គចែកពូល Euro 2020 ហើយបានរកឃើញក្រុមចំនួន ៤ ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយបន្ត ។
ជាលទ្ធផល អ៊ុយក្រែន បានចាញ់ ក្រុមជម្រើសជាតិអូទ្រីស ក្នុងលទ្ធផល ១ ទល់នឹង ០ ។ ម៉ាសេដ្វៀ បានចាញ់ក្រុមហូឡង់ ដោយលទ្ធផល ៣ ទល់នឹង ០ ។ ហ្វាំងឡង់ ឯណោះក៏ចាញ់ ប៊ែលហ្សិក ដោយលទ្ធផល ២ ទល់នឹង ០ ដូចគ្នា ។ ចំណែកឯគូចុងក្រោយ រុស្សី ក៏បានភ្លាត់ចាញ់ ដាណីម៉ាក ដោយលទ្ធផល ១ ទល់នឹង ៤ ដែរ ។
ក្រោយបញ្ចប់ការប្រកួតនេះ ក្រុមប៊ែលហ្សិក និង ដាណីម៉ាក ទទួលកៅអីទៅកាន់វគ្គបន្តប្រចាំពូល B ហើយ ហូឡង់ និង អូទ្រីស ក៏បានកៅអីវគ្គបន្តដែរ ប្រចាំពូល C ។ ចំណែកឯ ហ្វាំងឡង់ និង អ៊ុយក្រែន ត្រូវអ៊ុតមើល ដើម្បីឈ្នះសំបុត្រក្រុមលេខ ៣ ល្អ តែមានសង្ឃឹមតិចមែនទែន ៕