អស្ចារ្យ ! ស្រួង ភាវី តំណាងឱ្យកម្ពុជា ឈ្នះពានលំដាប់អន្តរជាតិមួយទៀតហើយ
កីឡាការិនី ស្នុកឃ័រ កម្ពុជា ស្រួង ភាវី បានឈ្នះជើងឯកពានរង្វាន់ដ៏ធំមួយ ដែលមានឈ្មោះថា Blue One Resort LPBA Championship ដែលជាពានកម្រិតអន្តរជាតិមួយ ធ្វើឡើងរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ នៅក្នុងប្រទេសកូរ៉េខាងត្បួង ។
នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ខាងលើនេះ ស្រួង ភាវី ដែលជាកីឡាការិនីតំណាងឱ្យកម្ពុជា បានយកឈ្នះកីឡាការិនីខ្លាំងបំផុតរបស់កូរ៉េខាត្បូង Kim Gayoung ដោយលទ្ធផលទល់នឹង ៣-១ ។ ជាលទ្ធផល ស្រួង ភាវី ដែលលេងតំណាងឱ្យក្រុមហ៊ុន Blue One Resort នេះផង បានឈ្នះពានរង្វាន់នេះ អមដោយទឹកប្រាក់ ២០ លានវ៉ុន ស្មើនឹងប្រមាណជា ១៨ ម៉ឺនដុល្លារអាមេរិក ។
គួរឱ្យដឹងដែរថា ស្រួង ភាវី ជាអ្នកស្រុកត្បួងឃ្មុំ កម្ពុជា បានផ្លាស់ទៅរស់នៅកូរ៉េខាងត្បួងជាមួយនឹងស្វាមី ប្រមាណជាង ១០ ឆ្នាំមកហើយ ។ ក្រោយពេលទៅដល់ទឹកដីថ្មីនាងបានចាប់អារម្មណ៍នឹងកីឡាប្រើដងឈើនេះ ដោយបានចាប់ផ្តើមរៀនលេង រហូតឈានដល់ការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ ដោយឈ្នះពាន និង មេដាយជាច្រើន ៕
ប្រភព ៖ CAMSOC