មកទល់ពេលនេះ Messi មិនទាន់ទទួលកុងត្រាថ្មីនៅ Barcelona នៅឡើយទេ
Lionel Messi កីឡាករខ្សែប្រយុទ្ធ ជម្រើសជាតិអាហ្សង់ទីន កៀកថ្ងៃនឹងត្រូវដើរចេញពីក្លិប Barcelona ទៅហើយ ដោយកុងត្រារបស់គេនឹងផុតសព្វគ្រប់ នៅថ្ងៃទី ៣១ ខែមិថុនា ឆ្នាំ ២០២១ នេះហើយ ។ ការផុតកុងត្រានេះ នឹងធ្វើឱ្យគេមានសិទ្ធិក្នុងការចេញ ទៅចូលរួមជាមួយក្លិបផ្សេង ដោយមិនមានតម្លៃខ្លួន ។
មកទល់នឹងពេលនេះ នៅសល់ប្រមាណជា ១០ ថ្ងៃទៀតតែប៉ុណ្ណោះ ភាគីទាំងសងខាង ទាំក្លិប Barcelona និង Messi នៅមិនទាន់បានបញ្ជាក់អំពីកុងត្រាថ្មីនៅឡើយទេ ។ ក្លិបបានបញ្ជាក់ដែរថា ក្លិបនឹងខិតខំធ្វើគ្រប់យ៉ាងដើម្បីបន្តកុងត្រា ហើយធ្វើឱ្យកីឡាករល្អបំផុតរបស់គេរូបនេះ បញ្ចប់អាជីពនៅទីនេះតែម្តង ។
គួរឱ្យដឹងដែរថា Lionel Messi កំពុងតែរវល់ជួយក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Copa America ដែលជាពានរង្វាន់ធំបំផុតរបស់ទ្វីបអាមេរិក ។ នេះហើយត្រូវបានគ្រប់គ្នាគិតថាជាមូលហេតុ ដែលរូបគេមិនទាន់មានពេលប្រកាសអំពីអនាគតរបស់ខ្លួន ៕
ប្រភព ៖ Marca