រួមរស់ជាមួយគ្នា ១៦ ឆ្នាំ Real Madrid មិនបន្តកុងត្រាថ្មីឲ្យ Sergio Ramos ព្រោះមូលហេតុនេះ
Sergio Ramos កីឡាករខ្សែការពារកណ្តាលរបស់ក្លិបបាល់ទាត់ Real Madrid ដែលជាក្លិបលេងនៅក្របខ័ណ្ឌលីកកំពូលអេស្ប៉ាញ La Liga ត្រូវបានគេដឹងថា នឹងផុតកុងត្រាជាមួយនឹង ក្លិប Real Madrid នាចុងខែមិថុនានេះហើយ ។
ក្នុងនោះដែរ ក្លិបបាល់ទាត់ Real Madrid បានសម្រេចចិត្តមិនបន្តកុងត្រាថ្មី ឲ្យកីឡាករខ្សែការពារជម្រើសជាតិអេស្ប៉ាញរូបនេះឡើយ បើទោះបីជាគេបានលេងឲ្យក្លិបនេះ អស់រយៈពេល ១៦ ឆ្នាំ ក៏ដោយ ។ ចំពោះមូលហេតុត្រូវបានគេដឹងថា ដោយសារតែកីឡាកររូបនេះមានវ័យជ្រេ ពោលគឺមានវ័យ ៣៥ ឆ្នាំហើយ ។
គួរឲ្យដឹងដែរថា កីឡាករដែលកើតចេញពីថ្នាលរបស់ក្លិបបាល់ទាត់អេស្ប៉ាញ Sevilla រូបនេះ បានផ្ទេរមកកាន់ក្លិប Real Madrid កាលពីឆ្នាំ ២០០៥ និង បានបន្តលេងនៅទីនោះ អស់រយៈពេល ១៦ រដូវកាល រហូតមកទល់នឹងចុងឆ្នាំ ២០២១ ។ កីឡាកររូបនេះបានបង្ហាញខ្លួនសរុប ៤៦៨ ប្រកួត និង រកគ្រាប់បាល់បាន ៧២ គ្រាប់។ ក្នុងនោះដែរ កន្លងមក Sergio Ramos ក៏បានជួយឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ លើកពានជាច្រើនកម្មវិធី ទាំងក្នុងស្រុកក៏ដូចជាអន្តរជាតិផងដែរ៕
ប្រភព ៖ blecher