យប់មិញ Euro ម្ចាស់ផ្ទះឈ្នះទាំងអស់ លើកលែងតែតួរគី
កាលពីយប់ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ ២០២១ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ដ៏ធំបំផុតប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 មានការប្រកួតចំនួនបីគូ ដោយក្នុងនោះម្ចាស់ផ្ទះឈ្នះ ២ គូ ឯក្រុមភ្ញៀវឈ្នះ ១ គូ ។
គូទីមួយនៅវេលាម៉ោង ៨ យប់ក្រុមបាក់ទាត់ជម្រើសជាតិរុស្ស៊ី ជាម្ចាស់ផ្ទះ បានយកឈ្នះ ក្រុមជម្រើសជាតិ ហ្វាំងឡង់ ក្នុងលទ្ធផល ១ ទល់នឹង ០ ។ ឯកូនទី ២ វិញក្រុមម្ចាស់ផ្ទះ តួរគី បានបើកកីឡដ្ឋាន Baku ដែលជាកីឡដ្ឋានដ៏ធំរបស់ខ្លួន ទទួលភ្ញៀវក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ ដោយក្រុមម្ចាស់ផ្ទះបានត្រឹមសោកស្តាយ ក្រោយចាញ់ក្រុមភ្ញៀវក្នុងលទ្ធផល ២ ទល់នឹង ០ ។
ចំណែកឯគូចុងក្រោយដែលធ្វើការប្រកួតនៅវេលាម៉ោង ២ រំលងអាធ្រាត្រ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស ក្នុងលទ្ធផល ៣ ទល់នឹង ០ នៅពីមុខអ្នកគាំទ្ររបស់ខ្លួនពេញកីឡដ្ឋាន នៃទីក្រុងរ៉ូមប្រទេសអ៊ីតាលី ៕