កូនខ្មែរ-អាមេរិកាំង វ័យ ២២ ឆ្នាំ ត្រូវបានអាមេរិកឱ្យចូលជម្រើសជាតិ ត្រៀមព្រឹត្តិការណ៍អូឡាំពិក
Jordan Pisey Windle ជាក្មេងកំព្រាម្នាក់មានដើមកំណើតនៅខេត្តព្រៃវែង ហើយរូបគេត្រូវបានអតីតកីឡាករជម្រើសជាតិហែលទឹកអាមេរិក Jerry Windle យកទៅចិញ្ចឹមបីបាច់ថែរក្សាតាំងពីអាយុ ១៨ ខែ ។
នៅពេលនេះ Jordan Pisey មានអាយុ ២២ ឆ្នាំហើយ ហើយគេទើបតែបានជាប់ក្នុងបញ្ជីកីឡាករលោតទឹក នៃក្រុមជម្រើសជាតិអាមេរិក ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អូឡាពិកឆ្នាំ ២០២១ ដែលធ្វើឡើងនៅប្រទេសជប៉ុន ក្រោយពីគេបានបំបាក់កីឡាករឆ្នើមអាមេរិកជាច្រើនរូប និង ឈ្នះមេដាយជាច្រើនពីការប្រកួតក្នុងស្រុក ។
គួរឱ្យដឹងដែរថា Jordan Pisey ធ្លាប់បានមកលេងកម្ពុជា កាលពីឆ្នាំ ២០១៦ កន្លងទៅ ដោយបានជួបជាមួយនឹងប្រធានសហព័ន្ធហែលទឹកកម្ពុជា ដោយពេលនោះគេបាននិយាយថា គេចង់វិលមកជួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីដណ្តើមមេដាយ ក្នុងការប្រកួតនៅលើឆាកអន្តរជាតិនាពេលអនាគត ៕