បើកឆាក Copa America ! ម្ចាស់ផ្ទះប្រេស៊ីល លត់ វេណេហ្សូអេឡា ទក់សាច់
ការប្រកួតពានរង្វាន់ធំបំផុតប្រចាំតំបន់អាមេរិកឡាទីន Copa America បានចាប់ផ្តើមហើយកាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ដោយមានការប្រកួតប្រចាំពូល B ចំនួន ២ គូ ។ ក្នុងនោះ ១ គូគឺជាការប្រកួតរវាងម្ចាស់ផ្ទះប្រេស៊ីល ទល់នឹង ក្រុមវេណេហ្សូអេឡា ។
ការប្រកួតនៅវគ្គទី ១ ប្រេស៊ីលបាននាំមុខមួយគ្រាប់នៅនាទីទី ២៣ ដោយ Marquinhos មកដល់តង់ទី ២ ប្រេស៊ីល បានឱកាសប៉េណាល់ទី ហើយធ្វើបានសម្រេចដោយ Neymar មុននឹងបន្ថែមគ្រាប់ទី ៣ ដោយកីឡាករ Gabriel Barbosa ។ បញ្ចប់ការប្រកួតម្ចាស់ផ្ទះប្រេស៊ីលឡើងទៅកំពូឡតារាងពូល B ក្រោយយកឈ្នះ វេណេហ្សូអេឡា ៣ ទល់នឹង ០ ។
ក្រុមប្រេស៊ីលដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដែលចាប់ផ្តើមពីថ្ងៃទី ១៤ ខែមិថុនា ដល់ ១០ កក្កដានេះ ស្ថិតនៅក្នុងពូល B ជាមួយនឹងក្រុម ៤ ផ្សេងទៀត រួមមាន កូឡុំប៊ី ពេរ៉ូ អេក្វាដ័រ និង វេណេហ្សូអេឡា ។
ប្រភព ៖ Marca