ប្រកួតបោកលុយជាមួយ Floyd មិនឆ្អែត Logan Paul ចង់សាកជាមួយ Mike Tyson ទៀត
តារាយូធូបដ៏ល្បី Logan Paul ដែលមានអ្នកគាំទ្រនៅក្នុងបណ្តាញ យូធូបជាង ២ លាននាក់ បានប្រកាសថាខ្លួនចង់សាកឱ្យដឹងឈ្នះចាញ់ជាមួយនឹងអតីតកំពូលអ្នកប្រដាល់លំដាប់ពិភពលោក Mike Tyson ម្តង ក្រោយពីបានប៉ះជាមួយនឹង Floyd កាលពីពេលថ្មីៗកន្លងទៅនេះ ។
ការប្រកាសចង់ល្បងកម្លាំងជាមួយនឹងគ្រូតា Mike Tyson នេះ ត្រូវបានគេដឹងថា ដោយសារតែ Mike Tyson បាននិយាយមើលងាយសមត្ថភាពរបស់ Logan កាលពីមុនប្រកួតរបស់គេជាមួយនឹង Floyd ដែលគ្រានោះ Mike Tyson បានទស្សទាយ៍ថា Floyd នឹងផ្តួលតារាយូធូបខាងលើឱ្យសន្លប់បាត់មាត់ឈឹង ។
គួរឱ្យដឹងដែរថា ការប្រកួតរបស់ តារាយូធូបវ័យ ៣១ ឆ្នាំរូបនេះ ត្រូវបានគេដឹងថា ធ្វើឱ្យរូបគេរកលុយបានដល់ទៅជាង ៣០ លានដុល្លារ ហើយប្រជាប្រិយភាពក៏កាន់តែកើនឡើងថែមទៀតផង ៕
ប្រភព ៖ sportbibs