ឃើញ Floyd កើបលុយស្រួលៗ Pacman ប្រកាសឡើងសង្វៀនវិញ ប៉ះកីឡាករអាយុប្អូន ១១ ឆ្នាំ
នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ខាងមុខនេះ នៅលើសង្វៀនប្រដាល់ទីក្រុង Las Vegas សហរដ្ឋអាមេរិក កីឡាករប្រដាល់លំដាប់ពិភពលោករបស់ហ្វីលីពីន Manny Pacquiao គ្រោងនឹងឡើងប្រកួតសារជាថ្មី ដោយប៉ះជាមួយនឹងសិស្សប្អូន Errol Spence Jr ដែលមានវ័យខុសគ្នាដល់ទៅ ១១ ឆ្នាំ ។
ដ្បីតតែមានវ័យក្មេងក៏ពិតមែន ប៉ុន្តែ Errol Spence Jr សញ្ជាតិអាមេរិកាំង មានកំណត់ត្រាមិនធម្មតាឡើយ ដែលក្នុងនោះប្រកួត ២៧ លើក ឈ្នះទាំងអស់ ហើយផ្តួលដៃគូឱ្យសន្លប់ដល់ទៅ ២១ លើក ។ មិនតែប៉ុណ្ណោះ កីឡាកររូបនេះធ្លាប់ឡើងប្រកួតកីឡាប្រដាល់នេះ តំណាងឱ្យអាមេរិក ឈ្នះមេដាយមាសចំនួន ៥ និង មេដាយប្រាក់ ១ ទៀតផង ។
គួរឱ្យដឹងដែរថា Manny Pacquiao បានប្រកាសថាចូលនិវត្តន៍ ៣ លើកហើយ តែនៅតែមិនបានសម្រេច ដោយលោកតែងតែវិលត្រលប់មកសង្វៀនវិញ ក្រោយពីមានការផ្គូផ្គងឱ្យប៉ះកីឡាករល្បីៗ ដែលអាចរកចំណូលបានរាប់សិបលានដុល្លារ៕
ប្រភព ៖ dailymail