Mbappe ចង់ទៅ Real Madrid ខ្លាំងកាលពីឆ្នាំ ២០១៧ តែត្រូវមនុស្សសំខាន់ហាមឃាត់
កីឡាករខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិបបាល់ទាត់ Paris Saint Germain បានថ្លែងថាគេហៀបនឹងផ្ទេរទៅកាន់ក្លិប Real Madrid ទៅហើយកាលពីឆ្នាំ ២០១៧ កន្លងទៅ តែត្រូវបានឪពុកម្តាយហាមឃាត់ ទើបធ្វើឱ្យគេបានមកដល់ PSG នឹងលេងមកទល់នឹងបច្ចុប្បន្ន ។
ក្លិប Real Madrid គឺជាក្លិបក្នុងក្តីស្រមៃរបស់ Mbappe ហើយ Ronaldo គឺជានិមិត្តរូបរបស់គេ ។ ដោយសារការសិក្សាទើបឪពុកម្តាយ Neymar ហាមឃាត់ ដោយចង់ឱ្យកូននៅបន្តលេងបាល់ និង សិក្សាផង នៅប្រទេសបារាំងឱ្យបានចប់សព្វគ្រប់សិន មុននឹងចាប់អាជីពបាល់ទាត់នេះ ។
មកទល់នឹងពេលនេះ Neymar មិនបានគិតថាការខកខានមិនមានទៅ Real Madrid នេះ គឺជារឿងវិប្បដិសារីបន្តទៀតឡើ់យ ។ ដោយសារតែពេលនេះ គេបានក្លាយជាកីឡាករល្បីលំដាប់ពិភពលោកហើយ ទោះបីជាគេលេងនៅ PSG ក៏ដោយ ៕
ប្រភព ៖ skysport