ទម្លាយចំណូល បានពីការប្រកួតបែបសម្តែងរបស់ Floyd ម្សិលមិញ ញាក់សាច់!
កីឡាករប្រដាល់អាជីព Floyd Mayweather បានបញ្ចប់ការប្រកួតហើយ ជាមួយនឹងតារាយូធូប Logan Paul នៅថ្ងៃត្រង់ ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ដែលកម្មវិធីប្រដាល់ដ៏មួយនេះ ធ្វើឡើងក្នុងទីក្រុង Miami នៃសហរដ្ឋអាមេរិក ដោយបានលក់សិទ្ធិទស្សនាទៅដល់ទស្សនិកជនក្នុងម្នាក់ ៥០ ដុល្លារ និង ទូរទស្សន៍ធំៗនៅជុំវិញពិភពលោក បានប្រមាណជាជាង ២០០ លានដុល្លារ ។
បើគិតពីចំណូលសរុបនេះ គឺគេបានបែងចែកទៅដល់ខាងរៀបចំកម្មវិធី និង ការផ្សព្វផ្សាយនានាមួយចំណែក ខណៈដែលជាង ៥០ ភាគរយទៀត ត្រូវបានគេដឹងថាសម្រាប់កីឡាករទាំង ២ រូបនេះ ។ ក្នុងនោះ Floyd ត្រូវបានគេប៉ាន់ប្រមាណថាបើកលុយបានប្រហែល ១០០ លានដុល្លារ ព្រោះគេជាតួឯកក្នុងការប្រកួតនេះ ។ ចំណែកឯ តារាយូធូបដ៏ល្បី Logan Paul គឺបានប្រហែលជាជាង ២០ លានដុល្លារ ។
គួរឱ្យដឹងដែរថា Floyd Mayweather ជារឿយៗក្នុងមួយប្រកួតគឺគេអាចរកលុយបានយ៉ាងហោចណាស់ក៏ប្រហែលជា ១០០ លានដុល្លារដែរ ខណៈដែលប្រកួតលើកនេះ គឺត្រូវបានចាត់ទុកថាជាប្រកួតដែលគេរកលុយបានតិចជាងគេបំផុតហើយ តាំងពីគេមានកេរ្តិ៍ឈ្មោះល្បីល្បាញមក ៕
ប្រភព ៖ masfight