Ronaldo ផុសប្លែកៗ សង្ស័យតែត្រូវចេញពី Juventus មែនទែនហើយ
កាលពីពេលថ្មីៗនេះ Christiano Ronaldo បានជួយឱ្យក្រុមលើកពាន Italian Cup ដែលជាពានតែមួយគត់របស់ Juventus នៅក្នុងរដូវកាល ២០២១ នេះ ក្រោយពេលដែលធ្វើមិនបានល្អទាល់តែសោះនៅលីគកំពូលអ៊ីតាលី Italy Seria A ។
ក្រោយពីលើកពាននេះរួច Ronaldo ត្រូវបានគេដាក់ការសង្ស័យកាន់តែខ្លាំងថានឹងចាកចេញពី Juventus នាពេលឆាប់ៗខាងមុខនេះ ។ ក្នុងនោះដែរ គេបានឃើញសញ្ញានៃការចាកចេញនេះជាច្រើន ដូចជា ការប្រមូលឥវ៉ាន់ទៅប្រទេសព័រទុយហ្គាល់ និង ការបញ្ជាក់ពីម្តាយ Ronaldo ជាដើម ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ គេបានផុសប្លែកៗ ដោយបានសរសេរថា វាគឺជាទីបញ្ចប់ដ៏ល្អនៅពេលដែលគេបានឈ្នះពាន Italian Cup ។ ហើយការបង្ហោះមួយទៀតបានសរសេរថា «ជីវិតតែងមានឡើងមានចុះ សូមអរគុណអ្នករាល់គ្នា ដែលនៅជាមួយខ្ញុំរហូតដល់ពេលនេះ» ៕
ប្រភព ៖ CR7