Liverpool មានសង្ឃឹមហើយ ក្រោយ Barcelona ត្រៀមលក់ចេញកីឡាករដ៏ល្បី ២ នេះ
ក្លិប Barcelona ដែលជាក្លិបបាល់ទាត់កំពូលនៅលីគអេស្ប៉ាញ បានត្រៀមលក់ចេញកីឡាករចំនួន ១០ រូបចេញពីក្រុម នារដូវកាលទិញដូរកីឡាករនេះ ។ ក្នុងនោះក៏មានឈ្មោះខ្សែប្រយុទ្ធជនជាតិបារាំង Antoine Griezmann និង ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ជនជាតិប្រេស៊ីលផងដែរ ។ នេះបើយោងតាមសារព័ត៌មានឈានមុខគេមួយនៅអេស្ប៉ាញ ចុះថ្ងៃអង្គារទី ២៥ ឧសភាកន្លងមកនេះ ។
Barcelona ត្រូវការកាត់បន្ថយប្រាក់ចំណាយក្នុងក្រុម ហើយកីឡាករទាំង ២ រូបនេះទទួលបានប្រាក់ឈ្នួលខ្ពស់លំដាប់ដំបូងៗក្នុងក្រុមផងដែរ ។ កាលពីប៉ុន្មានថ្ងៃមុនមានមានការរាយការណ៍មួយបង្ហាញថា ប្រធានក្លិប Barcelona ទើបតែចងការទឹកប្រាក់បន្ថែមក្នុងការផ្កត់ផ្គង់ក្រុម ហើយការលក់ចេញកីឡាករល្បីទាំង ២ រូបនេះជាជម្រើសដ៏ល្អផងដែរ និង ដើម្បីបើកឱកាសឱ្យកីឡាករវ័យក្មេងបានចូលលេងផង ។
សម្រាប់រដូវកាល ២០២០-២០២១ ថ្មីៗនេះ Philippe Coutinho បានចូលលេងតែ ១២ ប្រកួតតែប៉ុណ្ណោះ ហើយរកបាន ២ គ្រាប់ ក្រោយមកត្រូវសម្រាកតាំងពីពាក់កណ្ដាលរដូវកាលមករហូតដោយសភាពរាងកាយ ។ ចំពោះ Antoine Griezmann ដែលថ្មីៗនេះ នេះមានព័ត៌ចេញថា Liverpool ចាប់អារម្មណ៍កីឡាកររូបនេះជាខ្លាំង រហូតមកដលពេលនេះអាចមានសង្ឃឹមច្រើនហើយ ៕