លេងនៅ ManCity ១០ ឆ្នាំមកនេះ Aguero រកបាន ២៦០ គ្រាប់ហើយ
កីឡាករខ្សែប្រយុទ្ធ Sergio Agüero របស់ក្លិប Manchester City នឹងត្រូវដើរចេញពីក្លិបនៅពេលបញ្ចប់រដូវកាល ២០២១ នេះ ក្រោយពីផុតកុងត្រា ហើយភាគីទាំងសងខាង រវាងក្លិប និង កីឡាករបានសម្រេចចិត្តមិនបន្តជាមួយគ្នា ។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រក្លិបមេឃខៀវមួយនេះ សោកស្តាយបំផុតនោះគឺគេគឺជាកីឡាករប្រយុទ្ធដ៏ល្អមួយរបស់ក្លិប ដ្បិតតែមានវ័យ ៣២ ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែគេបានជាប់ជាកីឡាករតែម្នាក់គត់របស់ក្លិប ManCity ដែលរកបានច្រើនគ្រាប់បំផុតក្នុងប្រវត្តិសាស្ត្រក្លិប ។ គ្រាប់បាល់ទាំង ២៦០ គ្រាប់ ដែលកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះរកបាន នឹងក្លាយទៅជាការចងចាំរបស់ក្លិបមួយនេះជារៀងរហូត ។
គួរឱ្យដឹងដែរថា Sergio Agüero បានជួយឱ្យក្លិប Manchester City ឡើងវគ្គផ្តាច់ព្រ័ត្រពានចំនួន ៣ នារដូវកាលនេះ ហើយឈ្នះពាន ២ ហើយ គឺ FA Cup និង Premier Legue ខណៈដែលពានធំបំផុតរបស់អឺរ៉ុប UEFA Champions League គេគ្រោងនឹងលើកនៅចុងខែឧសភា ខាងមុខនេះ ៕
ប្រភព ៖ dailymail