Harry Kane ឈ្នះស្បែកជើងមាស នៅ Premier League រដូវកាលនេះ
កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspur បានឈ្នះស្បែកជើងមាស នៅលីគកំពូលអង់គ្លេស English Premier League ក្រោយរកបានសរុប ២៣ គ្រាប់ ដែល ១ គ្រា់ប់ចុងក្រោយនេះ រកបាននៅប្រកួតចុងក្រោយបង្អស់ក្នងជ័យជម្នះទៅលើក្រុមខ្លាំង Leicester City ដោយលទ្ធផល ៣ ទល់នឹង ២ ។
កំណត់ត្រានេះបានធ្វើឱ្យ Harry Kane ឈ្នះពានស្បែកជើងមាស ៣ លើកហើយ ដែលជាកំណត់ត្រាកីឡាករដែលជោគជ័យស្បែកជើងមាសច្រើនលើកជាងគេបំផុតទី ២ បន្ទាប់ពី Thierry Henry កីឡាករសញ្ជាតិបារាំង ដែលធ្លាប់ឈ្នះ ៤ លើក ។
គួរឱ្យដែរថា Harry Kane មិនដែលរកបានគ្រាប់បាល់តិចជាង ២០ គ្រាប់ឡើយ ក្នុងរយៈពេល ៧ រដូវកាលចុងក្រោយនេះ ដែលជាកំណត់ត្រាល្អមួយទៀត សម្រាប់កីឡាករនៅ Premier League នេះ ៕
ប្រភព ៖ skysport