Harry Kane ថាមានតែក្លិប ២ ទេ អាចទិញគេយកទៅបាននៅរដូវកាលក្រោយ
កីឡាករជម្រើសជាតិអង់គ្លេស Harry Kane របស់ក្លិប Tottenham Hotspur បានកំពុងតែត្រូវក្លិបជាច្រើនចាប់អារម្មណ៍ក្រោយពីគេបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ ក្នុងរដូវកាល ២០២១ នេះ ។
មានក្លិបជាច្រើនដាក់ការចាប់អារម្មណ៍មកលើរូបគេ ក៏ប៉ុន្តែមានតែក្លិប ២ ប៉ុណ្ណោះ គឺ Manchester United និង Manchester City ដែលមានលទ្ធភាពក្នុងការនាំយករូបគេទៅ ដោយសារតែក្លិប Tottenham Hotspur បានដាក់តម្លៃដល់ទៅជាង ១៤០ លានដុល្លារ ។
ចំពោះសាម៉ីកីឡាករវិញ Harry Kane បាននិយាយថា គេនឹងត្រូវក្លិបលក់ចេញមែនទែនហើយ នាពេលខាងមុខនេះ ប្រសិនបើមានក្លិបណាសុំត្រឹម ១០០ លានដុល្លារ ហើយនៅពេលនេះ មានតែក្លិបពីប៉ុណ្ណោះ គឺ Manchester United និង Manchester City ៕
ប្រភព ៖ goal