Koeman ថារដូវកាលនេះធ្វើមិនបានល្អ មកពីកីឡាករមិនកើត
Ronald Koeman អ្នកចាត់ការក្រុម FC Barcelona ហាក់មិនសូវពេញចិត្តទៅនឹងអ្វីដែលក្រុម Barcelona ទទួលបានឡើយក្នុងពេលដែលលោកដឹកនាំនេះ ដោយសារតែក្រុមលោកបានត្រឹមចំណាត់ថ្នាក់លេខ ៣ ប៉ុណ្ណោះនៅ La Liga ។
ពាក់ព័ន្ធទៅនឹងការដឹកនាំមិនបានល្អនេះ លោកបានបន្ទោស និង ដាក់បន្ទុកទៅលើកីឡាកររបស់លោក ដែលថាពួកគេលេងមិនបានល្អ មិនសក្តិសមនឹងអ្វីដែលលោកចង់បានឡើយ ។ លោកថាពេលដែលលោកចូលមកដឹកនាំលោកមិនទាន់បានរុះរើកីឡាករឡើយ ដោយបានទិញចូលកីឡាករម្នាក់ប៉ុណ្ណោះ ។ កីឡាករចាស់ៗមិនល្អរបស់ Barcelona នេះហើយ ដែលលោកបានចាត់ទុកថាជាមូលហេតុដែលលោកដឹកនាំមិនឡើង ។
គួររំឭកដែរថា Ronald Koeman បានចូលដឹកនាំ Barcelona កាលពីដើមរដូវកាល ២០២១ នេះ ក្រោយពីគ្រូបង្វឹកចាស់ធ្វើមិនបានល្អដែលធ្លាក់ពី UEFA Champions League តាំងពីវគ្គ ៨ ក្រុមចុងក្រោយ ។ ខណៈដែលលីគកំពូលអេស្ប៉ាញ La Liga បានត្រឹមជើងឯករង ៕
ប្រភព ៖ Marca