កីឡាករ ៣ រូប ស្ថិតនៅក្នុងការចាប់អារម្មណ៍របស់ លោក Thomas Tuchel
ក្លិបបាល់ទាត់ Chelsea ហាក់នៅស្ទើរតំបន់ប្រយុទ្ធច្រើន នេះបើតាមការបញ្ជាក់ពីលោក Thomas Tuchel គ្រូបង្វឹកក្លិបបាល់ទាត់តោខៀវ Chelsea ។ ហេតុផលនេះហើយដែលលោកបានដាក់បន្ទុកថាជាហេតុផលដែលលោកធ្វើមិនសូវបានល្អ សម្រាប់ឆ្នាំ ២០២១ នេះ ។
មិនបណ្តោយទៅតាមព្រេងវាសនាឡើយ លោក Thomas Tuchel បានកំពុងតែព្យាយាមរកខ្សែប្រយុទ្ធមកបន្ថែមកម្លាំងដែលមានស្រាប់ ដោយក្នុងនោះកីឡាករ ៣ រូបស្ថិតនៅក្នុងការពិចារណា ដែលលោកគ្រោងនឹងនាំមកឱ្យបាននារដូវកាលថ្មីនេះ ។ ដែលរួមមាន Erling Haaland របស់ Borussia Dortmund, Romelu Lukaku របស់ Inter Milan និង Robert Lewandowski របស់ Bayern Munich ។
គួរឱ្យដឹងដែរថា ក្រោយពីការចូលដឹកនាំរបស់លោក Thomas Tuchel រដូវកាលនេះ លោកបានជួយឱ្យក្លិបមួយនេះ ឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន ២ គឺ FA CUP និង UEFA Champions League ៕
ប្រភព ៖ skysport