ក្រុមយក្សនៅអាឡឺម៉ង់ បើកការចរចាជាមួយខ្សែបម្រើរបស់ក្រុម Liverpool ហើយ
ក្រុម Bayern Munich ដែលជាក្លិបយក្សមួយនៅលីគ Bundesliga របស់ប្រទេសអាឡឺម៉ង់ បានចាប់ផ្តើមចរចាជាមួយខ្សែបម្រើរបស់ក្រុមហង្សក្រហម Liverpool ហើយ ។ ក្រុម Bayern Munich កំពុងតែចរចាគ្នាពីការទាញយកកីឡា Georginio Wijnaldum នេះបើយោងតាមការបង្ហាញរបស់ប្រភពព័ត៌មានដ៏ល្បីមួយនៅអាឡឺម៉ង់ ។
កុងត្រារបស់ Wijnaldum នឹងត្រូវផុតនៅរដូវកាលនេះហើយ ប៉ុន្តែមិនទាន់បានបន្តកុងត្រាថ្មីជាមួយ Liverpool នៅឡើយទេ ។ ជាក់ស្តែងមួយរយៈមុនធ្លាប់មានការរាយការណ៍មួយថា Barcelona គឺជាក្រុមមួយដែលមានសិទ្ធិបានកីឡាកររូបនេះទៅច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្នព័ត៌មានមួយនេះត្រូវបានរសាត់បាត់ទៅវិញ ។
ទើបថ្មីៗនេះមានព័ត៌មានចេញមកជាច្រើនទាក់ទងនឹងកីឡាកររូបនេះជាមួយនឹងក្រុម Bayern Munich ហើយក៏បានបើកការចចារគ្នាហើយដែរ ។ ប្រភពដ៏ដែលបានបន្ថែមទៀតថាកីឡាករ Wijnaldum ក៏មានចំណាប់អារម្មណ៍ចង់ផ្លាស់ទៅលេងនៅនៅលីគអាឡឺម៉ងផងដែរ ៕