Mikel Arteta សរសើរថាលេងល្អ តែអត់តកុងត្រាឱ្យ David Luiz ទេ
David Luiz Moreira Marinho ខ្សែបម្រើសញ្ជាតិប្រេស៊ីល វ័យ ៣៤ ឆ្នាំ របស់ក្លិប Arsenal ត្រូវបានក្លិប Arsenal សម្រេចចិត្តមិនបន្តកុងត្រាឱ្យសម្រាប់រដូវកាលថ្មីខាងមុខនេះឡើយ ដោយសារតែកុងត្រាអស់សុពលភាព ។
ជាមួយនឹងការចាកចេញនេះ លោក Mikel Arteta អ្នកចាត់ការក្លិប Arsenal បានសរសើរថា ខ្សែការពារកណ្តាលរួបនេះ គឺជាកីឡាករល្អ ដែលជារនាំងការពារដ៏រឹងមាំរបស់ក្លិប ។ ក្រៅពីសរសើរលោកបានអរគុណយ៉ាងខ្លាំងដល់កីឡាករ David Luiz ដែលបានរួបការងារយ៉ាងល្អជាមួយនឹងលោករយៈពេល ១ ឆ្នាំ កន្លះកន្លងមកនេះ ។
David Luiz នៅមិនទាន់ច្បាស់ឡើយអំពីក្លិបថ្មីដែលគេត្រូវទៅនៅក្នុងរដូវកាលថ្មី ព្រោះវាហាក់លឿនពេក តែគេទំនងជានឹងទាក់ទងទៅកាន់ក្លិបចាស់ Spoting FC ដែលគេធ្លាប់មានទំនាក់ទំនងជិតស្និទ្ធខ្លាំង ៕
ប្រភព ៖ skysport