Spurs ត្រៀមនឹងទាញយកគ្រូបង្វឹក Rodgers បើក្រុម Leicester មិនអាចបញ្ចប់បាន Top 4 នៅរដូវកាលនេះ
លោក Brendan Rodgers គឺជាគ្រូបង្វឹកម្នាក់ដែលទើបតែដឹកនាំក្រុម Leicester City លើកពាន FA Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្រុម ទើបលោក Daniel Levy ប្រធានក្លិប Spurs ត្រូវការដើម្បីមកជំនួសគ្រូបង្វឹកចាស់ ។ ប្រសិនចប់រដូវកាលនេះលោក Rodgers អាចនាំ Leicester ជាប់ត្រឹម Top ៤ បានទៀត វាគឺជារឿងពិបាកមួយដែលអាយទាញយកគ្រូបង្វឹករូបនេះចេញពីក្រុមបាន ។
បើ Leicester ធ្លាក់មកនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង Premier League ហើយត្រូវតែឈ្នះការប្រកួតចុងក្រោយនៃរដូវកាលជាមួយ Spurs ទើបអាចឡើងបាន Top ៤ ។ ដោយសារមូលហេតុនេះហើយ ទើបធ្វើឱ្យលោក Daniel Levy នៅមានសង្ឃឹមអាចយកឈ្នះ ហើយអាចទាញយកគ្រូបង្វឹករូបនេះចូលក្រុមបាន ។
ទោះបីជាក្រុម Leicester ទើបតែលើកពាន ហើយមានសិទ្ធិឡើងទៅលេងនៅ Europa League ក៏ពិតមែន ប៉ុន្តែពួកគេគិតថាមិនគ្រាប់គ្រាន់ក្នុងការរក្សាគ្រូបង្វឹករូបនេះឱ្យបន្តនៅក្នុងក្រុមបានទេ លុះត្រាតែពួកគេទទួលបាន Top ៤ ហើយបានឡើងទៅលេងនៅ UCL ទើបអាចការពារពី Spurs បាន ៕