Lingard នឹងជួយរកលុយឱ្យ ManU ១ លានដុល្លារ បើជួយឱ្យ West Ham បានលេខ ៤
ក្លិប Manchester United នឹងទទួលបាននូវទឹកប្រាក់សុទ្ធ ១ លានដុល្លារ ពីក្លិប West Ham United ដោយមិនធ្វើអ្វីទាំងអស់ប្រសិនបើក្លិបមួយនេះ បានឈរនៅត្រឹមលេខ ៤ នៃតារាង Premier League រដូវកាលនេះ ។
ការដែលទទួលបាន ១ លានដុល្លារនេះ ក៏ដោយសារតែក្នុងកុងត្រាខ្ចីជើងកីឡាករខ្សែប្រយុទ្ធ Jesse Lingard ពីក្លិប ManU មានចែងច្បាស់ថា ប្រសិនបើ Jesse Lingard ចូលលេង ហើយ West Ham បានទទួលបានកៅអីពានអឺរ៉ុបណាមួយ នោះ ManU នឹងទទួលបានបន្ថែម ១ លានដុល្លារពីលើតម្លៃខ្ចីជើង ។
គួរឱ្យដឹងដែរថា Jesse Lingard បានក្លាយទៅជាកីឡាករល្អបំផុតនៅក្នុងខែមេសា កន្លងទៅនេះ ដោយជួយរកគ្រាប់បាល់ឱ្យ West Ham សឹងតែគ្រប់ការប្រកួត ដោយរកបាន ៩ គ្រាប់ហើយក្នុងការប្រកួត ១៤ ប្រកួតកន្លងមកនេះ ៕