Barcelona លែងក្រហើយ ព្រោះ La Porta ខ្ចីលុយធនាគារបាន ៥០០ លានដុល្លារទៀតហើយ
លោក Joan Laporta ប្រធានក្លិប Barcelona ថ្មី ដែលទើបតែជាប់ឆ្នោតចូលកាន់តំណែងកាលពីពេលកន្លងទៅនេះ បានទទួលបានប្រាក់កម្ចីបន្ថែមដល់ទៅ ៥០០ លានដុល្លារ ដែលអនុម័តឱ្យខ្ចីដោយធនាគារអាមេរិកមួយ ។
ទំហំទឹកប្រាក់ដ៏សម្បើមនេះ ក្លិប Barcelona អាចនឹងចាយវាយពេញៗដៃ សម្រាប់បើកប្រាក់ខែកីឡាករ និង បុគ្គលិក រយៈពេល ២ ឆ្នាំទៀតពេញ ដោយមិនមានក្តីបារម្ភ ទោះបីជាមិនអាចរកលុយចូលបាន ១ សេនក៏ដោយ ។
ជាមួយនឹងការទទួលបានប្រាក់កម្ចីនេះ ក្លិបបានចាប់ផ្តើមរៀបចំគម្រោងទិញយកកីឡាករថ្មីៗសម្រាប់រដូវកាលក្រោយខាងមុខនេះ ។ គួរឱ្យដឹងដែរថា Barcelona កំពុងតែជំពាក់បំណុលក្លិបផ្សេងៗ និង ធនាគារ ប្រហែលជា ៥០០ លានដុល្លារ ដែលមិនទាន់មានលទ្ធភាពសងវិញឡើយ ដូចនេះបំណុលបន្ថែមនេះ នឹងធ្វើឱ្យក្លិបនេះជំពាក់គេជាង ១ ពាន់លានដុល្លារហើយ ៕
ប្រភព ៖ Marca