វ៉ាវ! ប្រធាន ManCity ប្រកាសប៉ាវអ្នកគាំទ្រ ៦ ពាន់នាក់ ទៅទស្សនាវគ្គផ្តាច់ព្រ័ត្រ នៅព័រទុយហ្គាល់
មហាសេដ្ឋីអារ៉ាប់ Sheikh Mansour និង ជាប្រធានក្លិប Manchester City បានប្រកាសចេញថ្លៃសំបុត្រយន្តហោះ និង ស្នាក់នៅសណ្ឋាគារលំដាប់ ទៅដល់អ្នកគាំទ្ររបស់ខ្លួន ចំនួន ៦ ពាន់នាក់ ដើម្បីទៅចូលរួមទស្សនាការប្រកួតរបស់ក្លិបមួយនេះ នៅវគ្គផ្តាច់ព្រ័ត្រពាន UEFA Champions League ។
ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រ របស់ខ្លួនបានសាទរយ៉ាងខ្លាំងចំពោះចិត្តធម៌របស់ប្រធានក្លិបរូបនេះ ។ សម្រាប់មូលហេតុដែលប្រធានក្លិបខាងលើសម្រេចចិត្តធ្វើបែបនេះ គឺដោយសារតែមើលឃើញពីវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនដែលខ្សត់ខ្សោយថរិការ សម្រេចចិត្តមិនទៅទស្សនាក្រុមសំណព្វរបស់ខ្លួននៅទីលានផ្ទាល់ ។
គួរឱ្យដឹងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន UEFA Champions League នឹងធ្វើឡើងនៅទីក្រុង Porto ប្រទេសព័រទុយហ្គាល់ ដែលក្រុម Chelsea ត្រូវជួប ManCity នៅថ្ងៃទី ២៩ ខែឧសភា ២០២១ ខាងមុខនេះ ៕
ប្រភព ៖ goal