មិនបានលើកពានលីគ តែ Ronaldo ជួយឱ្យក្រុមលើកពាន Coppa Italia
ការប្រកួតពានរង្វាន់ Coppa Italia (Italian Cup) បានស្វែងរកឃើញម្ចាស់ជើងឯកឃើញហើយ គឺក្រុម Juventus ដែលបានយកឈ្នះទៅលើក្រុម Atalanta ក្នុងលទ្ធផល ២ ទល់នឹង ១ ។
ការប្រកួតនេះ Juventus រកបាន ២ គ្រាប់ដោយកីឡាករ Kulusevski នៅនាទីទី ៣១ និង គ្រាប់ជ័យជម្នះដោយ Federico Chiesa នៅនាទីទី ៧៣ ។ ចំណែក Atalanta រកបានដោយកីឡាករ Malinovskyi នៅតង់ទី ១ នាទីទី ៤១ ។
ការឈ្នះលើកនេះគឺជាលើកទី ១៤ ហើយសម្រាប់ក្រុម Juventus ឈ្នះពាន Coppa Italia ។ ឆ្នាំនេះ Juventus បានលើកតែពាននេះមួយប៉ុណ្ណោះ ខណៈដែលពានលីគបានរសាត់ឆ្ងាយតាំងតែពី ២ សប្តាហ៍មុនមកម្ល៉េះ ៕