រំឭកពីគ្រាប់បាល់ដ៏អស្ចារ្យ ដែល Ronaldo ចងចាំមិនភ្លេចនៅ Real Madrid
កាលពីថ្ងៃទី ១៩ ឧសភា ២០១៨ គឺជាថ្ងៃដែល Ronaldo ចង់ចាំបំភ្លេចមិនបាននៅក្នុងអាជីពបាល់ទាត់របស់គេ ដែលថ្ងៃនោះគឺជាថ្ងៃដែលកីឡាករកំពូលលំដាប់ពិភពលោករូបនេះ រកគ្រាប់បាល់ចុងក្រោយបំផុតឱ្យ Real Madrid ។
គ្រាប់បាល់ដែល Ronaldo រកបានស្មើ ២ ទល់នឹង ២ នឹង Villareal នៅពេលនោះបានធ្វើឱ្យ Real Madrid ឈ្នះ និង ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ហើយដែលប្រកួតបន្ទាប់ Real Madrid បានលើកពានរង្វាន់នេះ ដោយបានឈ្នះ Liverpool ដោយលទ្ធផល ៣ ទល់នឹង ១ ។
គួរឱ្យដឹងដែរថា Ronaldo បានបំបែកកំណត់ត្រាជាច្រើននៅក្លិប Real Madrid និង La Liga ដោយគេអាចរកគ្រាប់បាល់បានដល់ទៅ ៣១១ គ្រាប់ពីការប្រកួតត្រឹមតែ ២៩២ ប្រកួតប៉ុណ្ណោះ ។ ក្រោយមកគេបានផ្ទេរមកកាន់ Juventus ក្នងតម្លៃខ្លួន ៩០ លានដុល្លារ ៕