Buffon គ្រវាត់ស្រោមដៃអ្នកចាំទីនៅ Juventus ចូលនិវត្តន៍ត្រឹមនេះហើយ
Gianluigi Buffon ដែលត្រូវបានអ្នកស្នេហាវិស័យកីឡាបាល់ទាត់ស្គាល់ថា ជាអ្នកចាំទីកំពូលរបស់ អ៊ីតាលី បានសម្រេចចិត្តចូលនិវត្តន៍ហើយ នៅចុងរដូវកាល ២០២០-២០២១ នេះ ខណៈដែលកុងត្រារបស់គេនៅ ក្លិប Juventus នៃក្របខណ្ឌ អ៊ីតាលី Seria A នេះ ក៏ផុតនៅចុងឆ្នាំ ២០២១ នេះដែរ ។
ការចូលនិវត្តន៍នេះត្រូវបានក្លិប Juventus បញ្ជាក់ថា គឺដោយសារតែអ្នកចាំទីល្អបំផុតរបស់ World Cup ឆ្នាំ ២០០៦ រូបនេះ មិនចង់បន្តកុងត្រាបន្ត ពោលគឺចង់ឈប់ត្រឹមនេះតែម្តង ដែលមិនមែនមកពីក្លិប Juventus មិនបន្តកុងត្រាឱ្យឡើយ ។
គួររំឭកដែរថា Gianluigi Buffon មានស្នាដៃច្រើនណាស់ក្នុងពិភពបាល់ទាត់ និង សម្រាប់អ៊ីតាលី ដែលបានជួយឱ្យ អ៊ីតាលី ឈ្នះ World Cup ២០០៦ និង ពាន Mediterranean Games ១៩៩៧ ។ សម្រាប់ក្រុមវិញគេបានឈ្នះពាន Seria A ១០ លើក Coppa Italia ៤ លើក ៕
ប្រភព ៖ goal