Mike Tyson ថា Logan និង ត្រូវ Floyd ម៉ាត់យកៗ នៅថ្ងៃប្រកួត
កាលពីពេលថ្មីៗកន្លងទៅនេះ អតីតអ្នកប្រដាល់ដ៏ល្បីលំដាប់ពិភពលោក Mike Tyson បានបញ្ចេញមតិនៅក្នុងកម្មវិធីមួយ ដែលលោកបាននិយាយថា ការប្រកួតរវាង Floyd Mayweather និង Logan Paul គឺច្បាស់ណាស់ Floyd នឹងទទួលជ័យជម្នះ ។ លោកបានបន្ថែមថា Logan Paul នឹងត្រូវ Floyd ម៉ាត់ជាច្រើនដៃ ហើយភាគរយសន្លប់នឹងមានច្រើន សម្រាប់ Logan Paul ។
សម្រាប់ការប្រកួតដ៏ធំរបស់ Floyd នៅពេលខាងមុខនេះ ត្រូវបានមហាជនដាក់ការសន្និដ្ឋានថាគឺជាការប្រកួតបែបកម្សាន្ត ដើម្បីតែរកលុយ ឬ ជាការប្រកួតសម្តែងតែប៉ុណ្ណោះ ព្រោះ Logan Paul មិនមែនជាអ្នកប្រដាល់អ្វីឡើយ ។
កីឡាករប្រដាល់អាជីព Floyd Mayweather នឹងប្រកួតជាមួយនឹងតារាយូធូប Logan Paul នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ ខាងមុននេះ ដោយនឹងធ្វើឡើងក្នុងកម្មវិធីប្រដាល់ដ៏មួយនៅក្នុងទីក្រុង Miami នៃសហរដ្ឋអាមេរិក ដោយគ្រោងនឹងលក់សិទ្ធិទស្សនាទៅដល់ទស្សនិកជនក្នុងម្នាក់ ៥០ ដុល្លារ និង ទូរទស្សន៍ធំៗនៅជុំវិញពិភពលោក ៕
ប្រភព ៖ USsport