ManU ចាញ់យប់មិញ ការពិតមកពី Ole ដាក់ឈុតបម្រុងតើ
ក្លិប Manchester United បានភ្លាត់ចាញ់ក្រុមភ្ញៀវ Leicester City ក្នុងទឹកដីខ្លួនឯង កាលពីយប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយលទ្ធផល ១ ទល់នឹង ២ នៃការប្រកួត English Premier League រដូវកាល ២០២០-២០២១ ។
ការចាញ់នេះវាហាក់មិនសូវចម្លែកឡើយ សម្រាប់លោក Ole Gunnar Solskjær ដែលជាអ្នកចាត់ការក្រុមបិសាចក្រហមមួយនេះ ។ លោកបានដាក់ឈុតយុវជនភាគច្រើន ដែលត្រូវបានគេដឹងថាសុទ្ធតែអ្នកបម្រុង និង មិនសូវបានលេងសោះក្នុងរដូវកាលនេះ ឱ្យចូលប្រយុទ្ធសម្រាប់ប្រកួតមួយនេះ ។
មុននឹងឈានចូលការប្រកួតកាលពីយប់មិញនេះ លោកក៏បានបង្ហើបដែរថា លោកនឹងប្រើឈុត B ព្រោះអីលោកត្រូវលេងទល់នឹង Liverpool នៅ ២ ថ្ងៃបន្ទាប់ ។ ដូចនេះ កីឡាករល្អៗដូចជា Cavani, Rashford, Bronofernandes, Maguire ជាដើមនឹងត្រូវសម្រាក ត្រៀមលើកពាន Europa League ៕