ញាក់សាច់! ថ្លៃពលកម្ម Neymar ក្នុងកុងត្រាថ្មីនៅ PSG មួយអាទិត្យក្បែរលានដុល្លារ
កាលពីព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ក្លិបបាល់ទាត់ PSG បានបង្ហោះរូបកីឡាករខ្សែប្រយុទ្ធរបស់ខ្លួន Neymar JR ដោយមានកាន់អាវក្លិបរបស់ខ្លួន ដែលមានដាក់លេខ ២០២៥ ។
រូបភាពនេះ បានសបញ្ជាក់ថា ក្លិបបានចុះកិច្ចព្រមព្រៀងបន្តកុងត្រាដល់កីឡាករថ្មីនេះ រហូតដល់ឆ្នាំ ២០២៥ ឯណោះ ។ កុងត្រាថ្មីនេះ ត្រូវបានចុះហត្ថលេខាយល់ព្រមបន្តផងដែរពី Neymar ដែលក្លិបបានដំឡើងប្រាក់ខែឱ្យដល់ ៣៦ លានដុល្លាររហូតដល់ចប់រហូតកាល ។ ៣៦ លានដុល្លារនេះ មានន័យថា Neymar នឹងទទួលបានជាង ៨០ ម៉ឺនដុល្លារ ជារៀងរាល់សប្តាហ៍ ។
គួរឱ្យដឹងដែរថា PSG បាននាំយកកីឡាកររូបនេះ មកពីក្លិប Barcelona ក្នុងតម្លៃខ្លួនដល់ទៅជាង ២០០ លានដុល្លារ កាលពីឆ្នាំ ២០១៧ ដែលជាកំណត់ត្រាថ្លៃបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយមកទល់នឹងពេលនេះនៅមិនទាន់មានកីឡាកររូបណាអាចបំបែកកំណត់ត្រានេះបាននៅឡើយទេ ៕
ប្រភព ៖ PSG