Iñaki Williams បង្ហាញខ្លួនជាប់គ្នា ១៨៩ លើកនៅ La Liga
Iñaki Williams កីឡាករ ខ្សែប្រយុទ្ធរបស់ក្លិប Athletic Bilbao កំពុងតែកាន់កំណត់ត្រាជាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាប់ៗគ្នាបំផុតនៅ La Liga ដោយតាមពីក្រោយ Juan Antonio Larrañaga ដែលមានកំណត់ត្រាចំនួន ២០២ លើក ។
កីឡាករវ័យ ២៦ ឆ្នាំ សញ្ជាតិអេស្ប៉ាញរូបនេះ បានបង្ហាញខ្លួនជម្រើសដំបូងឱ្យក្លិប រហូតមិនដែលខកខានមួយលើកសោះឡើយ ដោយរាប់មកគឺចាប់តាំងពីជាពីរបួសក្នុងឆ្នាំ ២០១៦ មកគឺគេបានបង្ហាញខ្លួននៅ La Liga មិនដែលខានមួយលើកឡើយ ។
គួរឱ្យដឹងដែរថា កីឡាករ Iñaki Williams ជាកីឡាករខ្សែប្រយុទ្ធរបស់ក្លិប Athletic Bilbao ដែលសឹងតែមិនអាចខ្វះបានរាល់ការប្រកួត គេត្រូវបានគ្រូបង្វឹកចាត់ទុកថាជាគ្រាប់ពេជ្រនៅក្នុងការរកពិន្ទុឱ្យក្រុមដែលមិនសូវសម្បូរធនធានមួយនេះ ៕