ឡើងហើយ Villareal ទប់ស្មើ Arsenal ឡើងវគ្គផ្តាច់ព្រ័ត្រ Europa League
Villareal ក្លិបបាល់ទាត់មកពីលីគកំពូលអេស្ប៉ាញ បានបង្កើតកំណត់ត្រាថ្មី ដោយបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ធំជាងគេបំផុតរបស់អឺរ៉ុបលំដាប់ទី ២ UEFA Europa League ក្រោយយកឈ្នះ Arsenal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ក្នុងនោះដែរការប្រកួតជើងទី ២ កាលពីយប់ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ Villareal បានត្រឹមស្មើជាមួយនឹង Arsenal ដោយលទ្ធផល ០ ទល់នឹង ០ តែក្រុមមួយនេះបានឡើងទៅវគ្គបន្តដោយសារតែកាលពីជើងទី ១ ក្រុម Villareal នេះ បានយកឈ្នះ ក្រុម Arsenal ក្នុងលទ្ធផល ២ ទល់នឹង ១ ។ សរុបទាំង ២ ជើង Villareal បានយកឈ្នះ Arsenal ដោយលទ្ធផល ២ ទល់នឹង ១ ។
នៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ក្រុម Villareal ត្រូវជួបនឹង Arsenal នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ ដោយប្រទេសប៉ូឡូញ នឹងធ្វើជាម្ចាស់ផ្ទះ ៕