ManU ចាញ់ Roma ជើងទី ២ តែឡើងវគ្គផ្តាច់ព្រ័ត្រ Champions League
កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ០៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League រវាងក្រុម Manchester United និងក្រុម AS Roma បានរកឃើញក្រុមខ្លាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ គឺ Manchester United ។
ដ្បិតតែបានឡើងទៅវគ្គផ្តាច់ព្រ័ត្រក៏ពិតមែន ក៏ប៉ុន្តែក្នុងជើងទី ២ នេះ ក្រុម ManU បានរងបរាជ័យក្រោមថ្វីជើង AS Roma ដោយបានចាញ់ដោយលទ្ធផល ៣ ទល់នឹង ២ ។ ក្នុងនោះដែរគ្រាប់ទាំង ២ របស់ ManU គឺរកបានដោយខ្សែប្រយុទ្ធសញ្ជាតិប៉ារ៉ាហ្គាយ Edison Cavani ។
ManU បានឡើងទៅវគ្គបន្ត ដោយសារតែការគុណគូគ្រាប់បាល់កាលពីជើងទី ១ ដែលបានយកឈ្នះ Roma ក្នុងដី ក្នុងលទ្ធផល ៦-២ ចំណែកឯជើងទី ២ ចាញ់ ៣-២ ។ ដូចនេះសរុបគ្រាប់បាល់ ManU បានយកឈ្នះ AS Roma ដោយលទ្ធផល ៨ ទល់នឹង ៥ ៕