មិនដល់ ១ ខែទៀត ដល់វគ្គជម្រុះ World Cup ហើយ តែកម្ពុជាមិនទាន់រកឃើញកីឡាករជម្រើសជាតិនៅឡើយ
៣ ប្រកួតចុងក្រោយ របស់ក្រុមជម្រើសជាតិកម្ពុជានៃការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី ២ ពូល C នឹងធ្វើឡើងចាប់ពីថ្ងៃទី ០៣ ដល់ ១១ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះហើយ ដោយនឹងប្រកួតនៅលើទឹកដី បារ៉ែន ។
មកទល់នឹងពេលនេះ កម្ពុជា សល់តែរយៈពេល ១ ខែទៀតតែប៉ុណ្ណោះ នឹងឈានចូលដល់ថ្ងៃប្រកួតហើយ ក៏ប៉ុន្តែនៅមិនបានបញ្ចេញបញ្ជីឈ្មោះកីឡាករនៅឡើយទេ ដោយសារតែកូវីដ-១៩ បានក្លាយទៅជាឧបសគ្គក្នុងការកោះហៅក្រុមកីឡាករ ។
ខាងក្រោមនេះគឺជាកាលវិភាគប្រកួតលម្អិតរបស់កម្ពុជា ទាំង ៣ ប្រកួតចុងក្រោយ នៃវគ្គជម្រុះ World Cup ៖
- បារ៉ែន v កម្ពុជា នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១
- អុីរ៉ាក់ v កម្ពុជា នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១
- កម្ពុជា v អុីរ៉ង់ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១