គ្រូបង្វឹកក្លិប Salzburg នឹងមកជំនួសតំណែងគ្រូបង្វឹកថ្លៃជាងគេបំផុតលើលោក
លោក Jesse Marsch ត្រូវបានក្លិប Leipzig ប្រកាសថានឹងក្លាយទៅជាគ្រូបង្វឹកថ្មីរបស់ក្លិបមួយនេះ បន្ទាប់ពីគ្រូបង្វឹកចាស់របស់ក្លិបមួយនេះ លោក Julian Nagelsmann ត្រូវបាន Bayern Munich ទិញផ្តាច់កុងត្រា ក្នុងតម្លៃកប់ពពក ៣៥ លានដុល្លារ ។
លោក Jesse Marsch បានទទួលកុងត្រារយៈពេល ២ ឆ្នាំជាមួយនឹងក្លិប Leipzig ដោយកុងត្រានឹងផុតនៅចុងឆ្នាំ ២០២៣ ។ លោកត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកដ៏ល្បីមួយរូបផងដែរ ដោយលោកមានបទពិសោធដឹកនាំក្លិបជាង ១០ ឆ្នាំមកហើយ ដោយធ្លាប់ដឹកនាំក្លិប Montreal Impact របស់លីគកំពូលកាណាដា Red Bull របស់លីគកំពូលអាមេរិក និង ក្លិប Salzburg នៅលីគកំពូលអូទ្រីស ៕