Chelsea បិទ Real Madrid ជិតឈឹង ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League
ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រុម Chelsea បានទទួលកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ ។
Chelsea បានបើកទ្វារកីឡដ្ឋាន Stamford Bridge នៃទីក្រុងឡុងដ៍ ទទួលក្រុមខ្លាំងអេស្ប៉ាញ Real Madrid ដោយម្ចាស់ផ្ទះបានដាក់ ១ គ្រាប់នាំមុខត្រឹមតង់ទី ១ ដោយរកបានដោយ Werner នាទីទី ២៨ ។ ចូលតង់ទី ២ ក្រុមម្ចាស់ផ្ទះបានរក្សាសំណាញ់ទីបានយ៉ាងល្អ ហើយថែមមួយគ្រាប់ទៀតនៅនាទីទី ៨៥ ដោយ Mount បញ្ចប់ការប្រកួតដោយលទ្ធផល ២-០ ។
ឈ្នះវគ្គនេះទៅ Chelsea នឹងឡើងទៅជួប ManCity បន្ទាប់ពីឈ្នះដូចគ្នាទៅលើ PSG ដោយលទ្ធផល ២-០ ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ នៅក្នងទីក្រុង Istambul ប្រទេសតួរគី ដោយនឹងប្រកួតតែមួយជើ់ងប៉ុណ្ណោះ ៕