លីគកំពូលអ៊ីតាលី រកឃើញជើងឯកហើយ ទោះនៅសល់ ៤ ប្រកួតទៀតក្តី
កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុម Inter Milan បានឈ្នះពានលីគកំពូលអ៊ីតាលី ជាផ្លូវការហើយ បន្ទាប់ពីគូប្រជែងចុងក្រោយ Atalanta ប្រកួតស្មើជាមួយក្រុមលេខ ៨ Sassuolo ១ ទល់ ១ ដែលជាហេតុនាំឲ្យ Inter Milan ដាច់ ១៣ ពិន្ទុពីក្រុមលេខ ២ ខណៈការប្រកួតនៅសល់តែ ៤ប្រកួតទៀតនឹងបញ្ចប់ ។
Inter Milan ពេលនេះឈរនៅលេខ ២ ក្នុងនាមជាក្រុមជោគជ័យជាងគេនៅ Serie A ដោយឈ្នះពានបាន ១៩ លើសក្រុម AC Milan ១៨ ។ ក្រុមនៅលេខ ១ នោះ គឺ Juventus មានដល់ទៅ ៣៦ ដងមកហើយ ។
គួរបញ្ជាក់ដែរថា Inter Milan ខកខានឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលីរយៈពេល ១១ ឆ្នាំមកហើយ ដោយលើកចុងក្រោយសម្រាប់ពួកគេគឺនៅឆ្នាំ ២០១០ ។ ក្រោយមក AC Milan ឈ្នះបាន ១ លើក ហើយ Juventus ម៉ៅដាច់ ៩ ឆ្នាំជាប់ៗគ្នា ៕