ទោះមានក្លិប ៣ ទាក់ទង Messi នៅតែបន្តជាមួយ Barcelona
កុងត្រារបស់កីឡាករកំពូល Lionel Messi របស់ក្លិប FC Barcelona នឹងត្រូវផុតនៅចុងរដូវកាលនេះ ដោយកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមិនព្រមទទួលសំណើរក្នុងការបន្តកុងត្រានេះជាថ្មីឡើយ កាលពីដើមឆ្នាំ ២០២១ កន្លងទៅនេះ ។
មកទល់នឹងពេលនេះ ក្លិប FC Barcelona បានបង្ហើបថាកីឡាករដ៏ល្អមិនធា្លប់មានរបស់ក្លិបអាចនឹងបន្តកុងត្រាថ្មីបន្តទៀតជាមួយខ្លួន ពីព្រោះខាងភាគីក្លិបបានប្រជុំពិភាក្សា ជាមួយនឹង Messi ផ្ទាល់ជាលក្ខណៈបឋម ដោយភាគីទាំងសងខាង បានព្រមព្រៀមគ្នាជាមួយនឹងលក្ខខណ្ឌមួយចំនួន ដើម្បីបន្តកុងត្រាថ្មី ។
ទោះបីជាមិនទាន់ចេញជាផ្លូវការក្តី ក៏ប៉ុន្តែព័ត៏មាននេះវាល្មមគ្រប់គ្រាន់នៅក្នុងការបំបាក់ទឹកចិត្ត ក្លិបធំៗ ៣ នៅអឺរ៉ុប ដែលក្នុងនោះមានដូចជា ManCity, PSG និង InterMilan ដែលគ្រោងនឹងដាក់តម្លៃពលកម្មដ៏ខ្ពស់ដើម្បីទាក់យកកីឡាកររូបនេះ ៕