ឆ្អែតចិត្តពេក ប្រធានក្លិប ManU ចង់ឡៃឡុកក្លិបក្នុងតម្លៃ ៤ ពាន់លានដុល្លារ
ក្រោយបរាជ័យក្នុងការចូលរួមលេងនៅលីកថ្មី European Super League ម្ចាស់ភាគហ៊ុនធំរបស់ក្លិបបិសាចក្រហម Manchester United លោក Joel និង Avram Glazer ពិតជាខកចិត្តយ៉ាងខ្លាំង ដោយកំពុងមានគម្រោងដាក់លក់ក្លិបនៅ Premier League មួយនេះប្រសិនបើមានសំណើសមរម្យណាមួយ ។
សម្រាប់ការដាក់តម្លៃលក់វិញ ត្រូវបានអ្នកវិភាគតម្លៃក្លិបបាល់ទាត់បានដាក់ការប៉ាន់ស្មានថា ម្ចាស់ក្លិបខាងលើអាចនឹងលក់ក្លិបចេញក្នុងតម្លៃប្រមាណជា ៤២៣០ លានដុល្លារ ដើម្បីអាចយកដើមដែលចំណាយកាលពីពេលដែលលោកគ្រប់គ្រងមកវិញបាន ។
គួរឱ្យដឹងដែរថា ដោយសារតែកូវីដ-១៩ ទើបធ្វើឱ្យក្លិបធំៗជាច្រើននៅអឺរ៉ុប ហាក់រារែកចិត្តនៅក្នុងការដឹកនាំ និង វិនិយោគបន្ថែមទៅលើកក្លិបរបស់ពួកគេ ដោយសារតែមិនអាចទាញបានផលចំណេញមកវិញបានគ្រប់គ្រាន់ឡើយ ៕
ប្រភព ៖ goal