យូរៗឈ្នះ Arsenal ម្តង អ្នកគាំទ្រ Villarreal វ៉ៃឡើងពេញផ្លូវ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ជើងទី ១ ក្រុមបាល់ទាត់ Manchester United បានយកឈ្នះក្រុមបាល់ទាត់ Roma ដោយលទ្ធផល ៦ ទល់នឹង ២ ។ ចំណែកឯ Villarreal បានយកឈ្នះ Arsenal ដោយលទ្ធផល ២ ទល់នឹង ១ ។
Villarreal បាននាំមុខតាំងពីវគ្គទី ១ ដល់ទៅ ២ គ្រាប់ ដោយបញ្ចប់វគ្គទី ១ ដោយលទ្ធផល ២ ទល់នឹង ០ ។ ចូលដល់វគ្គទី ២ Arsenal ប្រឹងខ្លាំងមែនទែន ដោយរកបានគ្រាប់បាល់ប៉េណាល់ទី ១ គ្រាប់ ហើយលទ្ធផលបញ្ចប់ដោយម្ចាស់ផ្ទះ Villarreal ឈ្នះ Arsenal ២ ទល់នឹង ១ ។
ងាកមកមើលក្រុមអ្នកគាំទ្រ Villarreal វិញ ដ្បិតមិនបានចូលទស្សនាក្តី ក៏ប៉ុន្តែគេបានប្រមូលផ្តុំគ្នា អបអរជ័យជម្នះនេះ យ៉ាងអឹកធឹក ដោយមានការហែក្បួន និង ដុតភ្លើងអបអរខ្លាំងមែនទែន ដ្បិតក្រុមនេះមិនដែលឡើយយកឈ្នះក្រុមអង់គ្លេស ឡើងវគ្គផ្តាច់ព្រ័ត្រពាននេះឡើយ ៕